Paid Post

មុខម្ហូបបង្កើតដោយភោជនីយដ្ឋាន មីឆែលីនស្តា (Michelin Star Restaurant)

គិតថាម្ហូប រសជាតិអាស៊ី មិនស៊ីគ្នានឹងស្រាទំពាំយបាយជូរមែនឬ? សូមឆែកមើលគ្រឿងផ្សំម្ហូបទាំងនេះដែលបានបង្កើតដោយ Michelin Star Restaurants ហើយនឹង ស្រា Wolf Blass Gold Label. #ស្វែងរករសជាតិរបស់អ្នក

ត្រីCodជីរក្រហម

គ្រឿងផ្សំៈ

សាច់ត្រីCodភ្លះមួយបន្ទះ

រមៀត ១ ស្លាបព្រា

អំបិល ១ ស្លាបព្រា

ប្រេងអូលីវ ១ ស្លាបព្រា

ទឹកជ្រលក់ៈ

ចិញ្ច្រាំខ្ទឹមស ១ ស្លាបព្រា

ម្ទេសទំុវែង ១ គ្រាប់

ស្ករ ១ ស្លាបព្រា

ទឹកក្រូចឆ្មា២ផ្លែ

ទឹកខ្មេះ ៥០ ម.ល.

ទឹកត្រី ៥០ ម.ល.

ទឹក ៥០ ម.ល.

ដំណាប់ជីរក្រហមៈ

សណ្តែកដីលីងជាមួយទឹកឃ្មុំ ១០០ ក្រាម

ខ្ញី២.៥ ស.ម.

ស្លឹកខ្ទឹម ២ សន្លឹក

ជីរក្រហម ៥០ ក្រាម

ជីរអង្កាម ១០ ក្រាម

ជីរឌិល (dill) ១០ ក្រាម

ម្ទេសខ្ចីវែង ១

សំបកក្រូចឆ្មាមួយចំហៀង

ប្រេងគ្រាប់ទំពាំងបាយជូរ ១៥០ ម.ល.

អំំបិលមួយច្បិច

តុបតែងៈ

ដាក់ធាងជីរឌិល(dill)ពីលើ

ពិសាជាមួយនិងៈ

ស្រាឆាដូណេ Wolf Blass Gold Label

វិធីធ្វើៈ

១. ដាក់គ្រឿងរួមទាំងទឹកជ្រលក់ទាំងប៉ុន្មាន ចូលក្នុងប្រដាប់កិន ហើយកិន១នាទីលុះម៉ដ្ឋ អ្នកនឹងដឹងថាវារួចរាល់ពេលណា នៅពេលឃើញម្ទេសក្លាយជាដុំតូចៗ

ប្រយ័ត្នកុំកិនយូរពេក រួចទុកមួយឡែក

២. ដាក់គ្រឿងគ្រូវទាំងអស់រួមទាំងជីរក្រហមក្នុងប្រដាប់កិនតូចមួយ កិនអោយម៉ដ្ឋ។ ទុកមួយឡែក

៣. ដាក់ត្រីCodលើជ្រុញ ហើយកាត់ជា៣កង់ស្មើគ្នា។ រោយម្សៅរមៀត អំបិល និងប្រេងអូលីវពីលើ រួចដាក់លើថាសដែលបានលាបប្រេងហើយ

៤. ដុតផ្ងំត្រីនឹងកំដៅ១៨០អង្សា លុះដល់៨នាទី ឬលុះដល់ឆ្អិន រួចយកមកទុកនៅក្រៅ១នាទី

៥. ក្នុងពេលចាំអោយត្រីជាក់ លាយទឹកជ្រលក់១ស្លាបព្រាជាមួយនិងជីរក្រហមកិន។ វានឹងក្លាយទៅជាគ្រឿងជ្រលក់ខាប់ រួចបា៉តវាលើបាតចាន

៦. ដាក់ត្រីCodលើចាន ហើយតុបតែងនឹងធាងជីរឌិល

៧. ម្ហូបរួចជាស្រេច ពិសារ ជាមួយស្រា វលប្លាស ហ្គូលឡេបេល​ឆាដូណេ Wolf Blass Gold Label​ Chardonnay

ម្ហូបមួយមុខនេះត្រូវបានរៀបចំដោយ ភោជនីដ្ឋាន Longtail, 1 Michelin Star.

ការីឈូឈី

គ្រឿងផ្សំៈ

រេងអូលីវ ‌១ ស្លាបព្រា

សាច់លៀសសមុទ្រ ១៤ ដុំ

ខ្ទិះដូង ១ ពេង

ទឹកដូងខាប់ ១ ពេង

ស្ករត្នោត ៥០ ក្រាម

ទឹកត្រី ១/៤ ពេង

ប័រ ៥០ ក្រាម

គ្រឿងការីឈូឈីៈ

ម្ទេសស្ងួត ១០

ខ្ទិមក្រហម ៣ ហាន់ជាដុំៗ

ខ្ទឹមសចិញ្ច្រាំ ៣ ស្លាបព្រា

រំដេង កន្លះស្លាបព្រា

ស្លឹកគ្រៃ ១ គល់

សំបកក្រូចឆ្មា ១ ចំហៀង

ស្លឹកជីរវ៉ាន់ស៊ុយ ១ ស្លាបព្រា

កាពិ ១ ស្លាបព្រា

អំបិល ១/២ ស្លាបព្រា

តុបតែងៈ

រោយម្ទេសបុកស្ងួត

ពិសាជាមួយនិងៈ

ស្រាក្រហម Wolf Blass Gold Label Shiraz ៧៥០ ម.ល.

វិធីធ្វើៈ

១. ដាក់គ្រឿងការីឈូឈីទាំងអស់ចូលក្នុងប្រដាប់កិន រួចកិនអោយម៉ដ្ឋ

២. កំដៅខ្ទះដោយប្រើភ្លើងមធ្យម ថែមគ្រឿងការីឈូឈី រួចថែមខ្ទិះដូង ហើយចំអិន៥នាទីលុះដល់ឈ្ងុយ

៣. ថែមទឹកដូងខាប់ ស្ករត្នោត និងទឹកត្រី។ បន្ថយភ្លើងមកមធ្យមប្រហែល១៥នាទី

៤. ថែមគ្រឿងការីចូលប្រដាប់កិន ហើយកិនវា២នាទី។ ត្រងយកទឹកដាក់ក្នុងពែង ហើយទុកដោយឡែកសិន

. ជូតសាច់លៀសសមុទ្រអោយស្ងួត ហើយរោយអំបិល

៦. កំដៅខ្ទះដែក២នាទីដោយប្រើកំដៅមធ្យម រួចថែមប្រេង។ ដាក់សាច់លៀសសមុទ្រដែលមានអំបិលប្រឡាក់ទៅនឹងបាតខ្ទះ។ បន្ទាប់មករោយអំបិលនិងម្រេច

បន្ថែម។ ចំអិនសាច់លៀសសមុទ្រមួយចំហៀង៤នាទីដោយមិនបាច់ប៉ះពាល់វាលុះដល់ពេលប្រែ។ វានឹងក្លាយជាក្រៀមពេលឆ្អិន

៧. រៀបសាច់លៀសសមុទ្រលើចាន រួចចាក់ទឹកការីឈូឈីលើម្ហូប រួចជាស្រេច

៨. សូមពិសាជាមួយស្រាក្រហម Wolf Blass Gold Label

ម្ហូបមួយមុខនេះត្រូវបានផ្តួចផ្តើមដោយ ភោជនីយដ្ឋាន Le Du. 1 Michelin Star